(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ខ្មែរ ប៊ែវើរីជីស ទទួលបានការថ្លែងអំណរគុណពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣,០០០កេស និងទឹកក្រូចអាយស៍ IZE ១,០០០កេស ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាជនខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០ ដោយបន្តគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ ៣ម៉ឺនកេស ក្នុង១ឆ្នាំជូនដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា៕