(ភ្នំពេញ​)៖ នៅថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​ ក្នុង​នោះ​យប់​៥​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ រង​របួសធ្ងន់​៦​នាក់​ និង​របួសស្រាល​១​នាក់​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​,​ ថ្មើរជើង​២​នាក់​ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​ (​ស្លាប់​៣​នាក់​)​,​ ប្រជែង​២​លើក​(​ស្លាប់​ម្នាក់​)​,​ ស្រវឹង​១​លើក​ (​ស្លាប់​ម្នាក់​)។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​ (​យប់​៦​នាក់​)​។

នៅថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញនេះផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​ ៧,៣៧៨​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៣,៣៨៥​គ្រឿង​ ពិន័យ​សរុប​ ៣,៩៩៣​គ្រឿង​៕