(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគឱសថបុរាណចិន LIANHAU GINGWEN ៥០០០បន្ទះ ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោក ហួត ហៃ អភិបាលរង នៃរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែចូលរួមចំណែក និងឆ្លើយតបទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩នេះ និងសកម្មភាព សប្បុរសធម៌ផ្សេងៗ។

សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគទាំងថវិកា និងសម្ភារៈសរុបប្រមាណ ១០លាន៦សែនដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕