(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការឧបត្ថម្ភមន្រ្តី និងក្រុមកីឡាករបាល់ទាត់ Cambodia All Stars ក្នុងម្នាក់ ១០០០ដុល្លារអាមេរិក គ្រាដែលឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឧបត្ថម្ភក្រុមទាំងមូលចំនួន ១០,០០០ដុល្លារផងដែរ នេះយោងតាមការពិធីករប្រកាស ក្រោយទទួលបានជ័យ ៣-២ ទៅលើក្រុម Lao All Stars របស់ឡាវ នៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងអបអរសាទរខួបលើកទី៦០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងឡាវ៕