(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានឆេះស្លាប់ក្នុងផ្ទះដោយគ្រោះអគ្គិភ័យមួយ បានកើតឡើង នាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ចំពោះហេតុការណ៍ មន្ត្រីជំនាញពន្លត់អគ្គិភ័យ និងអាជ្ញាធរបាននិងកំពុងជួយពន្លត់ និងយកសពចេញ។

យ៉ាងណាក៏ដោយចំពោះអគ្គិភ័យ ដែលឆេះបណ្តាលឲ្យមានមនុស្សស្លាប់៤នាក់ មន្ត្រីជំនាញមិនទាន់ដឹងមូលហេតុនៅឡើយទេ៕