(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនោះនៅស្រុកស្វាយអន្ទរ ១៤នាក់ ស្រុកពាមរក៍ ៩នាក់ ស្រុកមេសាង ៨នាក់ ស្រុកព្រះសេ្តច ៥នាក់ ស្រុកកញ្ច្រៀច ៣នាក់ ស្រុកពារាំង ២នាក់ ស្រុកកំពង់ត្របែក ១នាក់ និងស្រុកកំចាយមារ ១នាក់ ព្រមទាំងមកពីខេត្តស្វាយរៀង ១នាក់ និងមកពីខេត្តកណ្ដាល ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕