(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីមរណភាពរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា មរណជនទាំងពីរនាក់ខាងលើមានឈ្មោះ៖

* កឹម ឈឹម ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិត្រពាំង ឃុំច្រេស ស្រុកកំពង់ត្រឡាច បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់បែក និងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ហើយថែមទាំងរកឃើញវិជ្ជមានកូវីដ-១៩ ផងដែរ។ ដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំង ហើយមានវិជ្ជមានកូវីដ-១៩ ផងនោះ ទើបធ្វើឱ្យអ្នកជំងឺដល់នូវមរណភាពនៅល្ងាចថ្ងៃទី២៨ ខែមិថុនានេះ។

* ប្រាក់ អិន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានអាការហត់ដង្ហក់ និងឡេះឡះខ្លាំង ហើយក៏ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា។ ប៉ុន្តែដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ធ្វើឱ្យក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖