(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័សនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២នាក់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ននូវទីតាំង និងផ្ទះចំនួន ៤កន្លែង នៅសង្កាត់សំរោង ក្រុងសំរោងទៀតផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៤១នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣៨៦នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួន ៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៩២នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៤៥នាក់ និងស្លាប់ចំនួន ២នាក់។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖