(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន២៨នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និង១០នាក់ជាសះស្បើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង២៨នាក់ដែលទើបរកឃើញថ្មីនេះ មានចំនួន២៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ។

សូមជម្រាបថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៨៤១នាក់ បានព្យាបាលជាសះស្បើយចំនួន៥១៧នាក់, ករណីស្លាប់ចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន៣១៨នាក់៕