(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨,៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២,៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕