(​អង់​ហ្គោឡា​)៖ ជំងឺ​ខាន់​លឿន​បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង​នៅ​អង់​ហ្គោឡា កាលពី​ចុងឆ្នាំ ២០១៥ ហើយ​បើ​គិត​មក​ដល់​ជាង​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០១៦​នេះ មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ ចំនួន ១៥៨​នាក់​ហើយ​។ នេះ​បើ​តាម​ការផ្សាយ​ពី​សារព័ត៌មាន​សិង្ហ​បុរី ដោយ​ដកស្រង់​របាយការណ៍​ចុងក្រោយបង្អស់​ពី អង្គការ​សុខភាព​ពិភពលោក WHO​។

​ដោយឡែក​សម្រាប់​ជំងឺ​អាសន្ន​រោគ​, គ្រុនចាញ់​, ជំងឺ​រុំ​ា​រ៉ៃ និង ជំងឺ​រាគរូស ជាដើម​មិន​បាន​បង្ក​គ្រោះថ្នាក់​ខ្លាំង ដូច​ជំងឺខាន់លឿង​នេះ​ឡើយ​នៅ​អង់​ហ្គោឡា​។ នៅ​រយៈពេល​តែ​មួយ​ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ មនុស្ស ៥០​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយ​ជំងឺខាន់លឿង នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​៕