(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៧៧២,៩០៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩២,៣២០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១១៥,៣០៤នាក់ (ស្លាប់ ៥៧,១៣៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៩៧,៩៩២នាក់ (ស្លាប់ ២៤,៣៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៣៤,០៤៨នាក់ (ស្លាប់ ៤,៩៤៤នាក់)
* ថៃ ឆ្លងចំនួន ២៤៤,៤៤៧នាក់ (ស្លាប់ ១,៩១២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៣,១៦០នាក់ (ស្លាប់ ៣,២៩៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៤៤នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៤៧,៦៤៩នាក់ (ស្លាប់ ៥៤០នាក់)
* វៀតណាម ឆ្លងចំនួន ១៥,៤០១នាក់ (ស្លាប់ ៧៥នាក់)
* ទ្បាវ ឆ្លងចំនួន ២,១០០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៩នាក់ (ស្លាប់ ៣នាក់)៕