(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័សនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះមាន ៥៧នាក់ ជាពលករមកពីប្រទេសថៃ និង ៥នាក់ទៀត ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖