(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈ Zoom វេលាម៉ោង ១០៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទី ដើម្បីទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ បង្កើនការផលិតវ៉ាក់សាំងឱ្យបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សន្និសីទនេះនឹងមានការបង្ហាញពីអ្នកជំនាញសុខភាពសាធារណៈ និងអំពាវនាវឲ្យមានការទទួលបានការចាក់វ៉ាក់សាំងជាសកលកាន់តែលឿន និងទូទាំងពិភពលោក និងជំរុញឲ្យមេដឹកនាំពិភពលោកគាំទ្រសំណើរក្នុងការផ្អាកប៉ាតង់សម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ជាបណ្តោះអាសន្ន និងជួយបង្កើនផលិតកម្មវ៉ាក់សាំង ដោយក្រុមហ៊ុន នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ។

សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការ «VOW» ដែលជាយុទ្ធនាការ និងសកម្មភាពតស៊ូមតិជាច្រើននៅក្នុងបណ្តាប្រទេសក្នុង តំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក។

សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះ នឹងមានការចូលរួមពីវាគ្មិនសំខាន់ដូចជា៖

* លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងចែករំលែកពីគោលបំណងយុទ្ធនាការ និងសកម្មភាពការអំពាវនាវដល់សហគមន៍ពិភពលោក

* លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល និងចែករំលែកពីការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នា ជាប្រយោជន៍ឯកជន និងសាធារណៈ។

* លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងចែករំលែកពីយុទ្ធនាការនិងសកម្មភាពមេរៀន ដែលបានរៀនពីជំងឺអេដស៍ និងការទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។

* កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង និងចែករំលែកបទពិសោធន៍ក្នុងនាមជាអ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩ និងមេរៀនជូចត់ដែលបាត់បង់ម្តាយជាទីស្រលាញ់។

* លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី និងបូកសរុបពីសន្និសីទនិងអំពាវនាវជាសកល។

គួបញ្ជាក់ដែរថាជំងឺកូវីដ -១៩ បានបំផ្លាញដល់ជីវិតមនុស្សទូទាំងពិភពលោក។ ក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយចំនួនអ្នកស្លាប់ នៅតែកើនឡើង នៅ ក្នុងតំបន់អាស៊ី និងទូទាំងពិភពលោកផងដែរ។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ចូលរួមក្នុងសន្និសីទសារព័ត៍មាន អាចចូលរួមបានតាមរយះដំណរលីងខាងក្រោមនេះ https://zoom.us/j/93326786084