(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖