(ភ្នំពេញ)៖ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយថារូបភាពរបស់តួឯកប្រុសស្រី ក្នុងសំឡេងខ្សែអាត់ សម្លេងដែលបែកធ្លាយលើ Facebook កន្លងទៅ ត្រូវបានខាង​ព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ មានកាមេរ៉ាថតទុក រួចស្រេចហើយ ព្រមទាំងបានព្រមានកុំឲ្យអ្នកដទៃលូកដៃទៀតនោះ, នៅរសៀលថ្ងៃទី១៨ ខែមីនានេះលោក ស្រី ចំរើន បានថ្លែងប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី១៨ ខែមីនានេះ តំណាងប្រជាពលរដ្ឋ, យុវជន និងនិស្សិត នឹងដាក់ពាក្យបណ្តឹងទៅកាន់ប្រឆាំង អំពើរពុករលួយ ដើម្បីស្វែងរកពិត និងអំពើពុករលួយថា តើលោក កឹម សុខា បានលុយមកពីណា។

លោក ស្រី ចំរើន បានបញ្ជាក់ប្រាប់ Fresh News ថា៖ ការដាក់ពាក្យបណ្តឹងនេះក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត នៃខ្សែអាត់សំលេងនោះ បើពិតជាលោក កឹម សុខា មែន តើលោកបានលុយមកពីណាមកទិញផ្ទះ តម្លៃរ៉ាប់ម៉ឺនដុល្លារ និងផ្តល់លុយឲ្យស្រីស្នេហ៍ (នេះបើយោងតាមអត្ថន័យក្នុងខ្សែអាត់សម្លេង ដែលបែកធ្លាយ)។ យើងប្តឹងក្នុងនាមប្រជាពលរដ្ឋ និងយុវជន ព្រោះលោក កឹម សុខា ជាតំណាងរាស្រ្តរបស់កម្ពុជា

សូមជំរាបថា យោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៨ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣២ វគ្គចំណុចលោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕