(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣៖០០នាទីរសៀល អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P321-F3 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលខ្សែបណ្ដាញតង់ស្យុងទាប (LV) មួយដើម ដែលរថយន្តស្ទួចបុកបាក់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦៖៣០នាទីរសៀល៕