(កំពង់ស្ពឺ)៖ សមាជិកអតីតយុទ្ធជនចំនួន១០គ្រួសារ មកពីចំនួន៤ស្រុក របស់ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានមកទទួលថវិកា​ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពអតីតប្រធានសមាគម លោកឧត្តមសេនីយ៍ត្រី ឈឹម ប៊ុនធឿន និងលោឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានសមាគមថ្មី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធជាកូនជាម្តាយ នៅប្រាក់មួយគ្រួសារចំនួន៤លានរៀល ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់បងប្អូនជាអតីតយយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ »

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា សមាជិកនៃសមាគមយុទ្ធជនខេត្តបានជំរុញ និងពន្លឿនការងារដល់បងប្អូន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគម។ តាមគម្រោងរបស់សមាគម បានចែកប្រាក់មរណៈសង្គ្រោះដល់គ្រួសារអតីតយុវជន មានចំនួន១៤គ្រួសារ ក្នុងខែនេះ៕