(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ជាបណ្ដោះអាសន្ននូវទីតាំងអាហារដ្ឋាន និងភោជនីយដ្ឋាន សរុប៣កន្លែង នៅមូលដ្ឋានក្រុងស្ទឹងត្រែង ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ទីតាំងទាំង៣កន្លែង ដែលត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ននោះរួមមាន៖

* ទី១៖ អាហារដ្ឋាន «វិមានមាស» ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
* ទី២៖ ភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង
* ទី៣៖ អាហារដ្ឋាន «ស្រីម៉ៅ» ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖