(ភ្នំពេញ)៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវុត្ថា ប្រធានអនុសាខា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ និងអ្នកជំងឺអេដស៍ ចំនួន ១៨០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកឯង។

មានមតិទៅកាន់ទាំងអស់ លោកស្រីប្រធានអនុសាខាខណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ។

លោកស្រីក៏សូមអំពាវនាវដល់បងប្អូនយកចិត្តទុកដាក់ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកស្រី ហេង សុវត្ថា បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង ១គ្រួសារៗទទួលបាន អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ មី ម៉ាស ជែល និងថវិកាមួយចំនួន៕