(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចផ្អាកជាបណ្តោះអាសន្នសកម្មភាពអាហារដ្ឋាន «កាឡាក់ស៊ី» ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គិតចាប់ពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ រហូតមានការជូនដំណឹងជាថ្មី។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការសម្រេចបិទខ្ទប់ទីតាំងភោជនីយដ្ឋាន កាឡាក់ស៊ីនេះ ដោយសារតែទីតាំងខាងលើនេះ ត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ លើបុគ្គលិកជាច្រើននាក់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់បាលខេត្តស្ទឹងត្រែង៖