Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: សម្តេចតេជោ តែងតាំងអភិបាលខេត្ត៤៖ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, វ៉ែ សំណាង កំពង់ស្ពឺ, ចាន់ ចេស្តា កំពត និងម៉ែន វិបុល ស្វាយរៀង

18-03-2016 09:13

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំងអភិបាលខេត្ត៤ ក្នុងនោះ អភិបាលខេត្តថ្មីមាន៖ លោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ លោក វ៉ែ សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ លោក ចាន់ ចេស្តា ជាអភិបាលកំពត និង លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង។

ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព។

ចំណែកអភិបាលខេត្តចាស់ នៅក្នុងខេត្តទាំង៤នេះ ត្រូវបានស្នើឱ្យធ្វើដូចជា៖ លោក គោ ស៊ុំសារឿត ចៅហ្វាយខេត្តបន្ទាយមានជ័យចាស់ ឡើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ជៀង អំ អភិបាលខេត្តស្វាយរៀងចាស់ ឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក ខូយ ឃុនហ៊ួ អភិបាលខេត្តកំពតចាស់ ឡើងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺចាស់ ឡើងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ៕