(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ គឺជាថ្ងៃនេះគឺជាខួបទី៤៦ (១៨ មិនា ១៩៧០ -១៨ មិនា ២០១៦) នៃថ្ងៃដែលលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើម នៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ លទ្ធផលនៃរដ្ឋប្រហារ គឺបានធ្វើឲ្យមានសង្រ្គាមរាំរៃ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របប សាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩) នេះបើយោងតាម Facebook របស់សម្តេចតេជោ បង្ហាញនៅព្រឹកថ្ងៃនេះ។

រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្រ្គាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ធផលសង្រ្គាម ដែលបង្កឲ្យមានភាពភ័យខ្លាច និងវិនាសកម្ម ដែលបានបំផ្លាញជីវិតមនុស្ស និងការរស់នៅ ព្រមទាំងបានបំផ្លាញនូវអនាគតយុវជនជាច្រើនលាននាក់ទៀតផង៕