(ព្រះសីហនុ)៖ ឃ្លាំងស្តុកកាវរបស់រោងចក្រផលិតកាបូប នៃរោងចក្រ WIJC (អតីតរោងចក្រ TONG TA WEGC) ស្ថិតនៅតាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបាន កើតឡើងនៅវេលាម៉ោង៣៖៣០នាទី នាព្រឹកទាបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញហើយ ក្រោយពីឆេះបំផ្លាញសម្ភារមួយចំនួន។

ស្នងការនគរបាល ខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាន នគរបាលខេត្តចំនួន២គ្រឿង និងរថយន្តរបស់កំពង់ផែស្វយ័តចំនួន២គ្រឿង។

បើតាមលោកស្នងការ មូលហេតុដែលនាំ ឲ្យឆេះឃ្លាំងនោះគឺមកពីក្តៅខ្លាំងពេក៕

អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ នៅឃ្លាំងដាក់កាវរោងចក្រ ផលិតកាបូប ឈ្មោះ TONG TA WEGC ក្រុងព្រះសីហនុ

Posted by Fresh News on Thursday, March 17, 2016