(ព្រះសីហនុ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងនៅវេលាម៉ោងប្រមាណជាង ៣ទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឃ្លាំងដាក់កាវ រោងចក្រផលិតកាបូប ឈ្មោះ​ TONG TA WEGC ជាប់ផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ ក្រុងព្រះសីហនុ។

នៅខណៈពេលនេះម៉ោងប្រមាណ៤ ក្រុមរថយន្តពន្លត់អគ្គិភ័យបាននឹងកំពុងនៅបន្តអន្តរាគមន៍។ ដោយអាគារឃ្លាំងដ៏ធំនោះកំពុងត្រូវបានភ្លើងឆាបឆេះ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងចក្រនោះជាជនជាតិបារាំង។ 

អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ នៅឃ្លាំងដាក់កាវរោងចក្រ ផលិតកាបូប ឈ្មោះ TONG TA WEGC ក្រុងព្រះសីហនុ

Posted by Fresh News on Thursday, March 17, 2016