(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិសមាគម ឃុំក្រែក ស្រុកពញាក្រែក រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចេញសម្រេចក្តីសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិសមាគម ឃុំក្រែកនេះ គឺដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កើនឡើងជាបន្តបន្ទាប់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចដែលបណ្តាញព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖