(កំពង់ឆ្នាំង)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយាលោកស្រី ហេង សុខា បានផ្តល់កៅអីស្បែកចំនួន៣០ ជូនរដ្ឋបាលក្រុងកំពង់ឆ្នាំង ដើម្បីប្រើការនៅក្នុងសាលប្រជុំសាលាក្រុង។

កៅអីនេះត្រូវបានប្រគល់ជូនទៅសាលាក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ ថ្លែងក្នុងពិធីប្រគល់-ទទួល លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ដល់ជំនួយជាច្រើនបន្តបន្ទាប់ទៅកាន់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។

លោកអភិបាលក្រុងកំពង់ឆ្នាំង បានចាត់ទុកកាយវិការដ៏សប្បុរសរបស់លោកឧកញ៉ា និងលោកស្រី បានឆ្លើយតបយ៉ាងរហ័សនូវសំណើរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ដែលមានតម្រូវការចាំបាច់ឆ្លេីយតបការខ្វះខាតចំពោះមុខ៕