(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចលើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រាប់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីតែងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនរៀងរាល់ថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ ដើម្បីពិនិត្យ និងសម្រេចនូវសេចក្តីព្រាងច្បាប់ ក៏ដូចជាការងារផ្សេងៗ។

តែពេលខ្លះកិច្ចប្រជុំក៏ត្រូវបានលើកដោយសារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានភារកិច្ចផ្សេងៗត្រូវបំពេញ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីតែងត្រូវបានលើកព្រោះតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩៕