(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញ ក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក គួច ចំរើន បានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖