(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ទៀត និងប្រកាសព្យាបាលជាសះស្បើយចំនួន ១០នាក់ផងដែរ។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ១០នាក់នេះ គឺមាន ៤នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និង ៦នាក់ទៀតឆ្លងក្នុងសហគមន៍។

ដោយឡែក អ្នកព្យាបាលជាសះស្បើយទាំង ១០នាក់ គឺបន្ទាប់ពីទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រអវិជ្ជមានតេស្តចំនួន ២លើក ហើយបានអនុញ្ញាតឱ្យវិលត្រឡបទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះ និងអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន ១៨៩នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១៥៤នាក់ ឆ្លងក្នុងសហគមន៍ចំនួន ៣៥នាក់ និងព្យាបាលជាសះស្បើយចំនួន ៨៧នាក់ កំពុងសម្រាកព្យាបាលចំនួន ១០០នាក់ និងស្លាប់ ២នាក់៕

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖