(ពោធិ៍សាត់)៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតឱ្យក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន នាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ យកទៅប្រគេនបណ្តាវត្តចំនួន១២ ក្នុងស្រុកចំនួន០៤ នៃខេត្តពោធិ៍សាត់ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គទាំងអស់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបលោក និងលោកស្រី បានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។

លោក ជិន ប៊ុនធឿន ក៏បានទូលប្រគេនព្រះសង្ឃ និងស្នើគណៈកម្មវត្ត ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួន និងក្រុមគ្រួសារពីជំងឺកូវីដ១៩។

ទេយ្យវត្ថុដែលយកទៅប្រគេនក្នុងវត្តនីមួយៗ រួមមាន៖
១៖ អង្ករចំនួន ០១តោន
២៖ ត្រីខ ១កេស មាន ១០០ កំប៉ុង
៣៖ មីចំនួន ១៨កេសតូច
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥៖ ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦៖ កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧៖ តែចំនួន ០២គីឡូក្រាម
៨៖ ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១៖ ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២៖ ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣៖ ម៉ាស់ ២០ប្រអប់
១៤៖ ស្កាដក់៧១អង្គ
១៥៖ សាប៊ូ ៣០ដុំ
១៦៖ ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៧៖ ថវិកា ២លានរៀល

វត្តទាំង១២នេះ ដែលទទួលបានទេយ្យទានរួមមាន៖
១៖ វត្តកោះក្រសាំង ស្ថិតនៅក្នុងភូមិកោះក្រសាំងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
២៖ វត្តវត្តសំរោងពក ស្ថិតនៅក្នុងភូមិសំរោងពកឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់
៣៖ វត្តត្រាង ស្ថិតនៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
៤៖ វត្តបឹងព្រះពន្លាជ័យ ស្ថិតនៅក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៥៖ វត្តអំពូច ស្ថិតនៅក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៦៖ វត្តបឹងត្នោត ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់
៧៖ វត្តសំរោងយា ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៨៖ វត្តតាដេស ស្ថិតនៅភូមិតាដេល ឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៩៖ វត្តរាំងខ្វាវ ស្ថិតនៅភូមិរាំងខ្វាវ ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
១០៖ វត្តសម្លាញ់លើ ស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
១១៖ វត្តក្រពើពីរ ស្ថិតនៅភូមិក្រពើពីរ ឃុំក្រពើពីរស្រុកវាលវែង ខេត្តពោធិ៍សាត់
១២៖ វត្តអូរសោម ស្ថិតនៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់៕