(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤៖៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅ P1314-F2 មូលហេតុបណ្តាលមកពីមានរថយន្តដឹកដីបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) បានធ្វើឲ្យទ្រេតបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន០៤ដើម និងបាក់ចំនួន០៣ដើម ដែលមានទីតាំងស្ថិតនៅ៖ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងដាំបង្គោលភ្លើង ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១០៖៣០នាទីយប់៕