(ភ្នំពេញ)៖ CLOUD9 ជាស្កាយបារ ដែលមានបរិយាកាសរ៉ូមែនទិចបំផុត សម្រាប់មនុស្សសម័យថ្មី ក៏ដូចជាក្រុមការងារមិត្តភក្តិ និងក្រុមគ្រួសារដែលចង់បាន នូវបរិយាកាសស្រស់ស្រាយ ជាមួយអាងទឹក ដ៏ស្រស់ស្អាត រសជាតិម្ហូបមិនអាចបំភ្លេចបាន បនែ្ថម​ជាមួយនឹង ស្រាក្រឡុក ដែលពោរពេញទៅដោយ គំនិតច្នៃប្រឌិត។

បើអ្នកចង់បង្កើតអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន នាពេលវេលាល្អៗ ជាមួយនឹងបរិយាកាសរ៉ូមែនទិច CLOUD9 សូមណែនាំកម្មវិធីប៊ូហ្វេពិសេស សំរាប់អ្នក ដែលចូលចិត្តរសជាតិគ្រឿងសមុទ្រថ្មីស្រស់ៗ កម្មវិធី BBQ Deluxe Buffet នេះចាប់ផ្ដើមរៀងរាល់ ថ្ងៃចាប់ពីម៉ោង៦ល្ងាចដល់១០យប់។ ក្នុងឈុតពេញ ឬFull Buffet Selection អ្នកអាចញ៉ាំគ្រឿងសមុទ្រ ចម្រុះរាប់តាំងពីបង្គា ក្ដាម បង្កង មឹកធំៗ ស្រស់ៗ សាច់ក្រកពិសេស ឆ្អឹងជំនី Steak និងមុខម្ហូប៥ មុខតាមបែបអាស៊ី និងអឺរ៉ុបដែលផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ តាមដែលអ្នកអាចញ៉ាំបាន។

ក្នុងឈុតនោះក៏មានផ្លែឈើចម្រុះ បង្អែមដ៏ឈ្ងុយឆ្ងាញ់ ដើម្បីលាងមាត់ផង។ សម្រាប់ឈុតញ៉ាំតាមចិត្តនេះ មានតម្លៃពេញ២៦ដុល្លារ ដែលជាឈុត Deluxe ពោលគឺគ្រឿងសមុទ្រ និងមុខម្ហូបទាំងអស់សុទ្ធតែ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេសយកតែ របស់ស្រស់ៗ និងធំៗតាមស្តង់ដារប៉ុណ្ណោះ។ សម្រាប់កុមារដែលមានអាយុក្រោម១២ឆ្នាំនឹងត្រូវបញ្ចុះតម្លៃ ដល់៥០%។

ក្រៅពីឈុតពេញខាងលើ Cloud9  ក៏មានរៀបចំជាឈុតតូចៗ តាមការជ្រើសរើសរបស់អតិថិជនបាន រួមមានឈុតស៊ុប (រសជាតិប្ដូរជារៀងរាល់ថ្ងៃ) ក្នុងតម្លៃ៦ដុល្លារ ឈុតសាឡាត់តម្លៃ៧ដុល្លារ ឈុត Hot Items តម្លៃ៩ដុល្លារ និងHot & Grilled Items ដែលអាចញ៉ាំគ្រឿងសមុទ្រសុទ្ធតម្លៃ១៦ដុល្លារ។ ក្នុងឈុតខាងលើ អ្នកអាចអាចចាប់ញ៉ាំបានមួយចានពេញ និងមានបញ្ចូលបង្អែមចម្រុះ និងផ្លែឈើស្រស់ៗរួចជាស្រេច។ តែបើចង់ញ៉ាំបានគ្រប់មុខ និងចំណេញច្រើនឈុត Full Buffet Selection ជាជម្រើសដែលណែនាំ ដោយហាងផ្ទាល់។

គួរបញ្ជាក់ថា CLOUD9 គឺជាស្កាយបារ ដ៏មានប្រជាប្រិយភាព សំរាប់មនុស្សសម័យថ្មី គ្រប់ជាន់ថ្នាក់សម្រាប់រៀបចំកម្ម វិធីការពិសារអាហារប៊ូហ្វេរ បែបលក្ខណៈបរទេស ដូចជាគ្រឿងសមុទ្រ ដ៏សន្ធឹកសន្ធាប់ និងបញ្ជីមុខម្ហូបជាច្រើនទៀត បន្ថែមនឹងស្រា cocktail ថ្មីៗ សំរាប់លោកអ្នក ដែលញ៉ាំងឲ្យបរិយាកាស ដ៏រ៉ូមែនទិចរបស់លោកអ្នកកាន់តែ មានភាពអសា្ចរ្យ រីករាយជាមួយនឹងសំណង់អគារ ដ៏លេចធ្លោរនៅចំកណ្តាលបេះដូង នៃទីក្រុងភ្នំពេញក្នុងសណ្ឋាគារ SUN & MOON, Urban Hotel។

សូមបញ្ជាក់ថា៖ រាល់ឈុតប៊ូហ្វេខាងលើ មិនរាប់បញ្ចូល ការពិសាភេសជ្ជៈ ឬ Cocktails ឡើយ៕