(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ថា សំណើសុំរុះរើគណៈរដ្ឋមន្រ្តី ដែលបានបញ្ជូនមកដល់រដ្ឋសភា កាលពីម្សិលមិញ នឹងបញ្ជូលទៅឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ត្រួតពិនិត្យនៅរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះហើយ។

យ៉ាងហោចណាស់មាន ថ្នាក់ដឹកនាំក្រសួងចំនួន៨ នឹងត្រូវធ្វើការផ្លាស់ប្តូរ នៅពេលរុះរើគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យន័រតុន នៅព្រឹកនេះ៕