(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ ក្នុង​នោះ​យប់​ ៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​១១​នាក់​ (​ស្រី​១​នាក់​ )​ និង​របួសស្រាល​៦​នាក់​ (​ស្រី​៣​នាក់​)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​ រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​,​ រថយន្ត​ធុន​តូច​៣​គ្រឿង​,​ យាន​ផ្សេងៗ​៣​គ្រឿង​ ​ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​ ,​ មិន​គោរព​សិទ្ធិ​៤​លើក​,​ បត់​គ្រោះថ្នាក់​១​លើក,​ ប្រជែង​២​លើក,​ មិន​ប្រកាន់​ស្តាំ​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៤​នាក់។

នៅថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៦,៦២២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៥៦៩​គ្រឿង​ ពិន័យ​សរុប​ ៤,០៥៣​គ្រឿង​៕