Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះ​បំផ្លាញផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរ​ផ្សារដើមគរ បំផ្លាញម៉ូតូ​៥គ្រឿង និងសម្ភារៈ​ជាច្រើន

17-03-2016 07:51

(ភ្នំពេញ)​៖​ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើ​ រួមជាមួយសម្ភារៈ​ជាច្រើនត្រូវបានអគ្គីភ័យ​ ឆាបឆេះនៅវេលាម៉ោង​១១៖៥០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦​ នៅតាមបណ្តោយផ្លូវ​ ទល់មុខច្រក​ចូលផ្សារដើមគរ​ ស្ថិយក្នុងសង្កាត់បឹងសាឡាង​ខណ្ឌទួលគោក​ ។

សមត្ថកិច្ចខណ្ឌទួលគោកបានប្រាប់ថា​អគ្គីភ័យខាងលើនេះ​គឺបណ្តាលមកពី​ ទុស្សេខ្សែភ្លើង​ ហើយបណ្តាលអោយ​ខូចខាតម៉ូតូអស់៥គ្រឿង​ រួមជាមួយនិង​សម្ភារៈជាច្រើនទៀត​  ហើយ​ក្នុង​ ការជួយបាញ់ពន្លត់គឺខាងរថយន្តបានប្រើប្រាស់រថយន្តចំនួន៧គ្រឿងមកជួបាញ់​ ពន្លត់ផងដែរ​ ៕​​