(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនម៉ៅការសាង​សង់ស្ពាន​អាកាសស្តុបផ្សារ​ដីហ៊ុយ នឹងដាក់គ្រឿង​ចក្របុកគ្រឹះសាងសង់ ហើយការដំណើរ​ការបុកគ្រឹះនឹងធ្វើឡើង​រហូតដល់ថ្ងៃទី៣០ ខែមីនា។

Facebook របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គ្រឿងចក្របុកគ្រឹះស្ពាននេះ ធ្វើឡើងនៅចំចំណុចកណ្តាលវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៨០ម៉ែត្រ ហើយការបុកគ្រឹះធ្វើឡើង​នៅពេលយប់​តែប៉ុណ្ណោះ។ សាលារាជធានីភ្នំពេញ ក៏បានធ្វើផ្លូវវៀង​សងខាងប្រវែង ០៩ ម៉ែត្រផងដែរ នៅចំណុច​ដាក់គ្រឿងចក្រ ដើម្បីសម្រួលការធ្វើ​ចរាចរណ៍របស់អ្នកដំណើរ។

សាលារាជធានីភ្នំពេញ បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់​អធ្យាស្រ័យ ក្នុងករណីមានការកកស្ទះ​នៅ​ពេលធ្វើចរាចរ ណ៍នូវចំណុចខាងលើ៕