Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀន ៤នាក់ និងថ្នាំ ១២០កញ្ចប់ នៅស្រុកបាទី

16-03-2016 18:52

(ភ្នំពេញ)៖ កម្លាំងនគរបាល បានចុះឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀន ៤នាក់ និងដកហូតថ្នាំញៀន ១២០កញ្ចប់ នៅឃុំកុមារាជា ស្រុក បាទី ខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហា  ផ្ទៃ សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តតាកែវ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់ ត្រូវបាននាំយកទៅសួរនាំ នៅស្នងការដ្ឋានខេត្តតាកែវ៕