Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យម្នាក់ ត្រូវនគរបាលខេត្ត ឃាត់ខ្លួនពីបទចែក​ចាយគ្រឿង​ញៀន ដកហូត​ម៉ា​ទឹកកក​មួយចំនួន

16-03-2016 17:19

(បន្ទាយមានជ័យ)៖ លោក ធិន ស៊ិនដេត នាយការិយាល័យគ្រឿងញៀនខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោកបានធ្វើការស្រាវជ្រាវ រហូតចាប់មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់ ឈ្មោះ គុណ កុសល់ ហៅទុយ អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ដកហូតបានភស្តុតាង គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីន អាយស៍ ចំនួន៥ កញ្ចប់តូច ស្មើរនិង ១.៣ក្រាម និងទូរស័ព្ទដៃ១គ្រឿង។

លោកបានបន្តថា ជនសង្ស័យនេះបានធ្វើសកម្មភាពចែកចាយនៅចំនុច ខាងត្បូងវេទិការ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ។បច្ចុប្បន្ន​សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងជនសង្ស័យ និងភស្តុតាងខាងលើ បញ្ជូនទៅលាសាដំបូងខេត្តចាត់ការតាមច្បាប់៕