(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការស្លាប់បុរស ជនជាតិខ្មែរម្នាក់ អាយុ៥២ឆ្នាំ ដោយសារជំងឺកូវីដ១៩ និងព្យាបាលជាសះស្បើយ ចំនួន១២នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា «បុរសជនជាតិខ្មែរ អាយុ៥២ឆ្នាំ ដែលស្លាប់ដោយជំងឺកូវីដ១៩ មានអាស័យដ្ឋានភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន១៤០នាក់ ករណីនាំចូលពីបរទេសចំនួន ១២០នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួន ២០នាក់ បានព្យាបាលជាសះស្បើយចំនួន ៦១នាក់ កំពុងព្យាបាលចំនួន៧៧នាក់ និងស្លាប់២នាក់ ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖