(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៦បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

អ្នករកឃើញឆ្លងថ្មីទាំង៥៦នាក់ មាននៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាលចំនួន៣ ដូចខាងក្រោម៖

១៖ ក្រុងព្រៃវែង ចំនួន ៤នាក់
២៖ ស្រុកពាមរក៍ ចំនួន៨នាក់
៣៖ ស្រុកពារាំង ចំនួន៨នាក់
៤៖ ស្រុកព្រះសេ្តច ចំនួន៨នាក់
៥៖ ស្រុកកំពង់ត្របែក ចំនួន៧នាក់
៦៖ ស្រុកពាមជរ ចំនួន៦នាក់
៧៖ ស្រុកស្វាយអន្ទរចំនួន៥នាក់
៨៖ ស្រុកមេសាង ចំនួន ៥នាក់
៩៖ ស្រុកកញ្ចៀច ចំនួន ១នាក់
១០៖ ស្រុកពោធិ៍រៀង ចំនួន ១នាក់
១១៖ មកពីខេត្តកណ្ដាល ចំនួន ៣នាក់

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលត្រូវតាមដានសុខភាព ត្រូវទៅធ្វើតេស្តរកកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕