(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយរថយន្ថកូរ៉េមួយ បានបុកផ្ទះប្រជាពលរដ្ឋខូចខាត ស្ទើរទាំងស្រុង នៅម៉ោង១២៖៣០នាទី នៅចំនុចភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកនាយប៉ុស្តិន៍រដ្ឋបាល ឃុំបុសលាវ បានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ចរារចណ៍ បណ្ដាលមកពីរថយន្ដបើកបុកក្មេងស្រីម្នាក់ កំពុងដើរតាមដងផ្លូវ ទៅសាលារៀន ហើយជ្រុលទៅបុកដើម​ស្វាយមួយដើម បុកគោយន្តហើយបុកផ្ទះ បណ្ដាលឲ្យខូចខាតទាំងស្រុង ហើយរបួសម្ចាស់ផ្ទះម្នាក់ថែមទៀត។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ សិន កុង ភេទប្រុសអាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សីឡេង អាយុ៥៥ឆ្នាំ ចំណែកក្មេងស្រី ដែលរថយន្ដបុកនោះ បានស្លាប់នៅពេលយកទៅដល់មន្ទីរពេទ្យ មានឈ្មោះ ហ៊ាង ស្រីខួច អាយុ១២ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ។

ក្នុងហេតុការណ៍អ្នកបើកបររថយន្ដកូរ៉េ និងព្រូរថយន្ត ពីរនាក់បានរងរបួសធ្ងន់ ដោយអ្នកបើកបរ ឈ្មោះ អេង ចាន់ភារិន អាយុ២២ឆ្នាំ ត្រូវគៀបជាប់ និងរថយន្តបាក់ជើង ចំណែកព្រូថយន្ដរងរបួសចំភ្នែក កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បច្ចុប្បន្ន រថយន្ដបង្ក ត្រូវសមត្ថកិច្ចយកទៅទុក នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដេម្បីដោះស្រាយតាមច្បាប់៕