(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅភូមិហាន់ជ័យ២ ឃុំហាន់ជ័យ ស្រុកឆ្លង ក្រោយប៉ះពាល់ជាមួយស្ដ្រីម្នាក់ ដែលរកឃើញវិជ្ជមានកាលពីម្សិលមិញ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ដែលទើបរកឃើញនេះ ទី១៖ឈ្មោះ មាស ទួន ភេទប្រុស អាយុ៦៧ឆ្នាំ, ទី២៖ឈ្មោះ មាស សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ មុំ លាំង ភេទប្រុស អាយុ១០ឆ្នាំ។

សូមជម្រាបថា គិតត្រឹមវេលាថ្ងៃត្រង់នេះ ប្រជាពលរដ្ឋនៅស្រុកឆ្លូង សរុបចំនួន៤នាក់ហើយ ឆ្លងជំងឺកូវីដ១៩៕