(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ កម្ពុជា នឹងចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានប្រមាណ ៦,០៨៧លានយ៉េន ស្មើនិងជាង ៥៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការបោសសំអាតមីន។

ពិធីនេះនឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ហិរញ្ញប្បទានឥតសំ ណង និងឥណទានសម្បទាន ដែលនឹងចុះហត្ថលេខានៅថ្ងៃទី២១ ខែមីនា នេះ នឹងយកទៅអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវស្ពានជ្រោយចង្វា, បោសសំអាតមីនដំណាក់កាលទី៧ និងការធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី២៕