(ភ្នំពេញ)៖«ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ បញ្ជាក់ប្រាប់អាមុំ ថា សំឡេងសាសងគ្នារបស់នាងជាមួយ លោក កឹម សុខា គឺច្បាស់១០០% ជារឿងពិត មិនអាចប្រកែកបានទេ!» នេះបើយោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៦ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយវគ្គពិសេសនេះ។ (សំឡេងសារសងគ្នានៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦)។

Account Facebook ខាងលើបានសរសេររៀបរាប់ថា៖ «តាមរយៈសម្រង់សម្តី និងសំឡេងឆ្លើយឆ្លងគ្នា នៃរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា តាំងពីពេលចាប់ផ្តើមផ្ទុះរឿងដំបូងមកដល់ពេលនេះ ខ្ញុំបានបង្ហោះមកដល់វគ្គទី៣០រួចមកហើយ បូករួមទាំងវគ្គពិសេសចំនួន៣ទៀតនេះ បងប្អូនក៏បាន ដឹងច្បាស់ផងដែរនូវសំឡេងពិតរបស់លោក កឹម សុខា សាសងជាមួយស្រីស្នេហ៍( អាមុំ) ប៉ុន្តែទោះជាបានឃើញ បានឮនូវសំឡេងច្បាស់ពិតរបស់ខ្លួនប៉ុណ្ណឹងទៅហើយក្តី ក៏លោកប្រធាន កឹម សុខា នៅតែបន្តសម្ងំលាក់ខ្លួនដូចពង្រូ មិនហ៊ានចេញមុខមកបកស្រាយ បំភ្លឺសាធារណជននៅឡើយទេ»។

សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នារវាងម្ចាស់ហាងកាត់សក់ និងស្រីមុំ៖

វគ្គពិសេស ទី៤

វគ្គពិសេស ទី៤ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ បញ្ជាក់ប្រាប់អាមុំ ថា សំឡេងសាសងគ្នារបស់នាងជាមួយ លោក កឹម សុខា គឺច្បាស់១០០ភាគរយ ជារឿងពិតមិនអាចប្រកែកបានទេ!៖

Posted by រឿងពិត CNRP on Tuesday, March 15, 2016