(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានកោះហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានី-ខេត្តទាំងអស់ ឲ្យចូលរួមប្រជុំនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីពិនិត្យទៅលើគោលការណ៍ នៃការឃុំខ្លួនបណ្តោះអាសន្នក្នុងទំនាស់ដីធ្លី។

សូមបញ្ជាក់ថា ការកោះហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ចូលរួមកិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្តែងប្រតិកម្មខ្លាំងទៅលើនីតិវិធីរបស់តុលាការ ក្នុងការឃុំខ្លួនអ្នកមានជម្លោះដីធ្លី។ ជាពិសេសការឃុំខ្លួនស្ត្រីពីររូបនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រហូតសម្តេចបានអន្តរាគមន៍ និងបញ្ជូនកូនប្រុសរបស់សម្តេចពីររូប គឺលោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ចុះទៅធានាឲ្យនៅក្រៅឃុំទាំងយប់ កាលពីយប់ថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។

ខាងក្រោមជាលិខិតរបស់លោក អង្គ វង្សវឌ្ឍានា ផ្ញើជូនប្រធានសាលាដំបូង និងព្រះរាជអាជ្ញារាជធានី-ខេត្ត៖