(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន អ្នកបើកបរស្រវឹងចំនួន៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ឃាត់ខ្លួន នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រោយពនិត្យឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ ហើយនៅតែបន្តបើកបរយានយន្ត មិនគិតពីគ្រោះថ្នាក់របស់ខ្លួន នេះបើយោងតាមរបាយការណ៍ របស់នគរបាលចរាចរណ៍។

របាយការណ៍ អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្ត ដែលបានធ្វើការត្រួតពិនិត្យមានចំនួន៩១៩គ្រឿង (ម៉ូតូចំនួន៥៧០គ្រឿង និងរថយន្ត៣៤៩គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន២០៣គ្រឿង(ម៉ូតូ១៥៦គ្រឿង និងរថយន្ត៤៧គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងក្រោម ០.២៥ ចំនួន៩នាក់ (ម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន៣នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម៥នាក់ (ម៉ូតូចំនួន២នាក់ និងរថយន្តចំនួន៣នាក់)។

ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន៣នាក់ ក្នុងនោះអ្នកបើកម៉ូតូ២នាក់ មានកម្រិតជាតិអាល់កុល ចាប់ពី០.៥២ និង០.៨៤ Mgl/ខ្យល់ និងអ្នកបើករថយន្តម្នាក់ មានកម្រិតជាតិអាល់កុល ០.៦៤MgL/ខ្យល់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣៩លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៨៣នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៧២នាក់ និង អ្នកបើកបរម៉ូតូចំនួន២១១នាក់៕