(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ បន្ទប់ព្យាបាលជំងឺ និងបន្ទប់ថែទាំវេជ្ជសាស្ដ្រ ចំនួន២កន្លែង ក្នុងស្រុកចំការលើ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បន្ទប់ព្យាបាលជំងឺ និងបន្ទប់ថែទាំវេជ្ជសាស្ដ្រ ទាំងពីរកន្លែងនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រួមមាន៖

*ទី១៖ បន្ទប់ថែទាំវេជ្ជសាស្ដ្រ ទៀង សារិន ស្ថិតនៅភូមិល្វាជើង ឃុំល្វា ស្រុកចំការលើ
*ទី២៖ បន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖