(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារព្រែករំដេង ស្ថិតក្នុងភូមិព្រែករំដេង «ក» ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា បានកំណត់ឲ្យផ្សារមួយនេះត្រូវផ្អាករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖