(ភ្នំពេញ)៖ ពិតជាអសា្ចរ្យជាមួយតន្ត្រីបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ២០១៦ រដូវកាលទី៣ ជាព្រឹត្តិការណ៍ថ្មីប្លែក និងសម្បូរបែប ដែលមិនធ្លាប់មាន នឹងធ្វើដំណើរតាមបណ្ដាខេត្តមួយចំនួន ដើម្បីស្វែងរកក្រុមជើងឯកឈ្នះទឹកប្រាក់ ៥០០០ដុល្លារ ជាមួយការប្រគុំតន្ត្រី ដោយមានការចូលរួមពីកំពូល តារាចម្រៀងល្បីៗប្រចាំប្រទេស និងតារាចម្រៀងអន្តរជាតិផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមធ្វើដំណើរពីខេត្តបាត់ដំបង ថ្ងៃទី១៨-១៩ ខែមីនា រួចបន្តទៅខេត្តសៀមរាប ថ្ងៃទី២៥-២៦ ខែមីនា និងបន្ទាប់មកទៀតគឺ ខេត្តកំពង់ចាម ថ្ងៃទី ០១-០២ ខែមេសា រួចឆ្ពោះទៅកាន់ឆ្នេរអូរឈើទាលអារីស្តុន ខេត្តព្រះសីហនុ ថ្ងៃទី១៣-១៤ ខែមេសាខាងមុខនេះ។ រីឯការប្រកួតផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅ នៅឆ្នេរអូឈើទាលអារីស្តុន ខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៦ ។

ព្រឹត្តិការណ៍នេះ នឹងបើកជូនទស្សនាជាសាធារណៈ ដែលទស្សនិកជនអាចរីករាយ ក្នុងការទស្សនាការប្រកួតបាល់ទះនៅលើឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ២០១៦  ចាប់ពីម៉ោង ៧ព្រឹកតទៅ ជាមួយការថតរូបអនុស្សាវរីយ៍ នៅកន្លែងថតរូបដ៏ស្រស់ស្អាតការទស្សនា តាមស្ដង់ផលិតផល ការលេងហ្គេមកម្សាន្ត ព្រមទាំងទទួលបានការផ្ដល់ជូនពិសេសៗ ជាច្រើនពីស្រាបៀរអាន់ឆ័រ ដែលជាស្រាបៀរ ស្ដង់ដារអន្តរជាតិ ឈ្នះមេដាយមាសជាង ៣០មេដាយ មានរសជាតិស្រទន់ រីករាយស្រស់ថ្លា គ្រប់ពេលវេលាគ្រប់ទីកន្លែង។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនឹងបានរីករាយសប្បាយ ហ៊ោកញ្ជ្រៀវជាមួយ នឹងការប្រគំតន្រ្តីដ៏ធំអស្ចារ្យ ដោយមានការចូលរួមពី កំពូលតារាចម្រៀងល្បីៗប្រចាំកម្ពុជា និងតារាចម្រៀងអន្តរជាតិ ដោយមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ៨យប់តទៅ។

គួររំលឹកផងដែរ ថាតន្ត្រីបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ត្រូវបានធ្វើឡើងចំនួនពីរលើករួចមកហើយ ហើយសម្រាប់ឆ្នាំ ២០១៦នេះ ដែលជារដូវកាលទី៣ ដែលធ្វើឲ្យព្រឹត្តិការណ៍ នឹងនាំមកនូវកម្មវិធីកម្សាន្តកាន់តែប្លែក និងសម្បូរបែប ដែលទស្សនិកជន ពុំធ្លាប់បានរីករាយ និងទស្សនានាពេលកន្លងមក។

សូមទំនាក់ទំនងចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីបាល់ទះ នៅលើឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ ឆ្នាំ២០១៦ ចាប់ពីថ្ងៃនេះ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬមកកាន់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ គ្រប់ខេត្តក្រុង ឬតាមរយៈទំព័រហ្វេស ប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/
ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 077 777 928/ 012 798 504/ 081 888 779៕